Header Ads

ប្រសិនបើអ្នកមានអាការៈហូរឈាមមិនឈប់បែបនេះប្រញ៉ាប់រកគ្រូពេទ្យជំនាញជាបន្ទាន់...


ជម្ងឺឈាមក្រកកអេម៉ូភីលីគឺជាជម្ងឺមួយដ៏កម្រ ក្នុងចំណោមមនុស្ស១០០០០នាក់មានតែម្នាក់ទេដែលអាចកើតមានជម្ងឺនេះ។​
បើសិន​ជា​អ្នក មាន​ជំងឺ​នេះហើយ ការ​ហូរ​ឈាម​របស់​អ្នក ប្រហែលជា​មាន​រយៈពេល យូរ​ជាង​ធម្មតា ក្រោយពី​មាន​របួស​រួច​។ ការ​មាន​របួស​តិចតួច ច្រើន​តែ​មិន​មាន​បង្ក ជា​បញ្ហា​អ្វី​ឡើយ ប៉ុន្តែ អ្វី​ដែល​ជា​បញ្ហា ចំពោះ​សុខភាព​ខ្លាំង​នោះ គឺ​ការ​ហូរ​ឈាម​ខ្លាំងក្លា​ក្នុង​ខ្លួន ជាពិសេស​ក្នុង​ជង្គង់ កែងជើង និង​កែងដៃ​។ ចំពោះ ការ​ហូរ​ឈាម​ក្នុង​ពោះ​វិញ អាច​បណ្តាលឱ្យ​ខូចខាត ដល់​សរីរាង្គ​ក្នុង​ពោះ និង​ជាលិកា​ផ្សេងៗ ព្រមទាំង​គម្រាមកំហែង ដល់​អាយុជីវិត​ថែម​ទៀត​។​
​សញ្ញា​របស់​ជំងឺ​ឈាម​ក្រ​កក កើតមាន​មិន​ទៀងទាត់​ឡើយ អាស្រ័យ​ទៅ​តាម​កម្រិត នៃ​ចំនួន​សារធាតុ​ធ្វើឱ្យ​ឈាមកក​។ បើសិនជា​កម្រិត​របស់​វា ថយ​ចុះ​តិចតួច អ្នក​ប្រហែលជា​មាន ការ​ហូរ​ឈាម​តែ​ក្នុង​ពេល​វះកាត់ ឬ​បាក់បែក​ឆ្អឹង​ប៉ុណ្ណោះ​។ បើសិនជា​ខ្វះ​ធ្ងន់ធ្ងរ​វិញ​នោះ ការ​ហូរឈាម អាច​នឹង​កើតឡើង​ភ្លាមៗ​ជាមិនខាន​។
សញ្ញា នៃ​ការ​ហូរឈាម​ភ្លាមៗ មានដូចជា ៖
•​    ​ហូរ​ឈាម​គ្មាន​មូលហេតុ និង​ខ្លាំងក្លា ដោយសារ​ការ​មាន​របួស​តិចតួច ឬ​ដក​ធ្មេញ​
•​    ​មាន​ស្នាម​ជាំ​ច្រើន ឬ​ខ្លាំង​
•​    ​ហូរ​ឈាម​ខុសធម្មតា ក្រោយ​ចាក់​វ៉ាក់សាំង​រួច​
•​    ​មាន​ឈាម​ក្នុង​ទឹកនោម ឬ​លាមក​
•​    ​ហូរ​ឈាម​ច្រមុះ ដោយ​មិន​ដឹង​មូលហេតុ​
•​    ​ចំពោះ​ទារក​វិញ គឺ​យំ​ជាប់ ដោយ​គ្មាន​មូលហេតុ​អ្វី​សោះ​។
​រោគសញ្ញា​បន្ទាន់ របស់​ជំងឺ​ឈាម​ក្រ​កក មានដូចជា ៖
•​    ​ឈឺចាប់​ភ្លាមៗ ហើម និង​ក្តៅ​ក្នុង​សន្លាក់​ធំៗ ដូចជា ជង្គង់ កែងដៃ សន្លាក់​ត្រគាក និង​ស្មា ព្រមទាំង​ក្នុង​សាច់​ដុំដៃ និង​ជើង​
•​    ​ហូរឈាម ដោយសារ​មាន​របួស បើសិនជា​មាន អាការៈ​ជំងឺ​ឈាមក្រកក​ធ្ងន់ធ្ងរ​
•​    ​ឈឺចាប់ ឬ​ឈឺ​ក្បាល​រយៈពេល​យូរ​
•​    ​អស់កម្លាំង​ធ្ងន់ធ្ងរ​
•​    ​ក្អួត​ម្តង​ហើយ​ម្តងទៀត​
•​    ​ឈឺ​ក​
•​    ​ភ្នែក​មើល​ឃើញ​ពីរៗ​៕

No comments:

Powered by Blogger.