ស្វែងយល់ពីស្លឹករឹត និងសាស្ត្រាស្លឹករឹត
ស្លឹករឹត
មហាអាណាចក្រខ្មែរចាប់កំណើតឡើងកក្រោយពេលដែលសម័យចេនឡាត្រូវ បែងចែកជាពីរផ្នែកប៉ុន្តែត្រូវបង្រួបបង្រួមចេនឡាទាំងពីរនេះដោយ ព្រះបាទជ័យវរ្ម័នទី១។ ស្លឹករឹតជាស្លឹករបស់ដើមទ្រាំង ដែលមានប្រភពពីភាគខាងកើត និងខាងជើងប្រទេសឥណ្ឌា និងប្រទេសស្រីលង្កា។ នៅតំបន់អាស៊ីអាគ្នេយ៍វិញដើមទ្រាំងនេះមាននៅប្រទេសកម្ពុជា ថៃ និងភូមា។ នៅប្រទេសកម្ពុជា ដើមទ្រាំងភាគច្រើនមាននៅខេត្តក្រចេះ និងខេត្តកំពង់ធំ។
សាស្ត្រាស្លឹករឹត
តាមការពន្យល់ពាក្យនេះរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត សាស្ត្រា ក្នុងភាសាបាលី និងសំស្រ្កឹត មានន័យថាក្បួនច្បាប់ ដែលស្តីអំពីចំណេះដឹង វិទ្យាសាស្ត្រ សាសនា ច្បាប់ ទ្រឹស្តីផ្សេងៗអំពីជីវិត។ ហើយអ្នកអក្សរសាស្រ្តមួយចំនួនបានលើកឡើងថា សាស្រ្តាស្លឹករឹតមានកំណើតតាំងពីសម័យអង្គរ។
សា្រស្តាស្លឹករឹតត្រូវបានផ្សព្វផ្សាយដល់ប្រជាជនខ្មែរច្រើន សម័យកាលយកមកប្រើប្រាស់បានច្រើនសម័យកាល វប្បធម៏នៃសិលាចារឺកក៏ត្រូវបានបាត់បង់បន្តិចម្តងៗ។ ប៉ុន្តែសព្វថ្ងៃសាស្រ្តាស្លឹករឹតភាគច្រើនប្រើប្រាស់តែក្នុងវត្ត អារាមខ្មែរតែប៉ុណ្ណោះ ដូចនេះ វាក៏ត្រូវបានបាត់បង់បន្តិចម្តងៗ ដោយសារកំណែប្រែនៃបច្ចេកវិទ្យាទំនើប មាន ដូចជាសៀវភៅជាដើម ។
សាស្រ្តាស្លឹករឹតមានន័យថា គម្ពីរដែលយកស្លឹករឹតមកចារ ដែលស្លឹកនោះគឺដើមទ្រាំង។ សាស្រ្តាស្លឹករឹតអាចជា គម្ពីរសាសនា ឬ ជា គម្ពីរនៃពង្សាវតារខ្មែរ៕
No comments: